សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏កតក់ក្តៅរបស់លោក Laurent MESMANN ដែលបច្ចុប្បន្ន លោកជាទីប្រឹក្សាពិសេសនៃឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបន្ទុកកម្មវិធីសិក្សាអន្តរជាតិតាំងពីឆ្នាំ 2008។ លោក Laurent MESMANN បានធ្វើការជាមួយក្រសួងការបរទេសបារាំង និងបានគ្រប់គ្រងគម្រោងច្បាប់សម្រាប់ធនាគារពិភពលោក (World Bank) សហភាពអឺរ៉ុប (EU) និងបណ្តាញអភិវឌ្ឍន៍សកល (Global Development Network)។