ប្រព័ន្ធចៅក្រមស៊ើបសួរនៅកម្ពុជាពីដើមរហូតមកទល់ពេលបច្ចុប្បន្ន បានទទួលឥទ្ធិពលស្ទើរតែទាំងស្រុងពីក្រមពិភាក្សាព្រហ្មទណ្ឌបារាំងឆ្នាំ១៨០៨ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់បារាំងក្រោយៗមកទៀត។ ហេតុដូចនេះហើយ ការឈ្វេងយល់អំពីគោលគំនិតដើមនៃប្រព័ន្ធចៅក្រមស៊ើបសួររបស់កម្ពុជា ត្រូវពឹងពាក់អាស្រ័យជាសំខាន់ទៅលើវិធានគតិយុត្តរបស់បារាំង។ ក្រៅពីច្បាប់របស់បារាំង សេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមក៏ជាវិភាគទានមួយធំធេង សម្រាប់ការសិក្សាស្វែងយល់អំពីប្រព័ន្ធចៅក្រមស៊ើបសួរ បើទោះបីជាសាលាក្តីកូនកាត់មួយនេះ បានធ្វើឲ្យប្រព័ន្ធចៅក្រមស៊ើបសួរមានដំណើរមិនត្រូវគន្លងខ្លះក៏ដោយ ដោយសារវត្តមាននៃច្បាប់អន្តរជាតិ និងអ្នកច្បាប់មកពីបណ្តាប្រទេសដែលមិនប្រើប្រាស់ប្រព័ន្ធចៅក្រមស៊ើបសួរ។
សូមទាញយកជា PDF ចុចនៅទីនេះ