ការបកស្រាយច្បាប់

ការបកស្រាយច្បាប់

ដោយ មាស បូរ៉ា, 20-11-2018, 02:37 PM , ប្រភេទ : អត្ថបទថ្មី

នៅក្នុងសង្គមប្រជាធិបតេយ្យមានអំណាចបីប្រភេទ  ដែលចែងតម្រូវឲ្យមានឯករាជ្យពីគ្នា។​ នោះគឺអំណាចនីតិប្រតិបត្តិជារបស់រដ្ឋាភិបាលជាអ្នកអនុវត្តច្បាប់។ អំណាចតុលាការដែលតុលាការមានដូចជាអំណាចបកស្រាយច្បាប់និងអំណាចនីតិបញ្ញត្តិរបស់ សភាដែលមានតួនាទីធ្វើច្បាប់។ ជា​សត្យានុម័ត មនុស្សគ្រប់រូបមិនមានចំណេះដឹងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយទេ។ នេះដូចគ្នា​ដែរ​សម្រាប់សមាជិកសភាទោះបីជាពួកគាត់បានសិក្សាច្បាប់ និងមានសញ្ញាបត្រច្បាប់ក្តី។ អាស្រ័យ​ហេតុ​នេះច្បាប់របស់សភាពិតជាមិនរួចពីភាពមានចន្លោះខ្វះខាត (legal loopholes)។ តើអ្នកណាជា​អ្នក​​​បក​ស្រាយច្បាប់? តើការបកស្រាយមានវិសាលភាពកម្រិតណា និងវិធីសាស្រ្ត បកស្រាយអ្វីនឹង​ត្រូវ​បាន​យក​មកប្រើ?

៚ សូមទាញយកជា PDF នៅទីនេះ

៚ ស្វែងរកអតក្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ