ដំណឹងជ្រើសរើសនិស្សិតកម្មសិក្សាថ្មី ជំនាន់ទី​ ១១

ដំណឹងជ្រើសរើសនិស្សិតកម្មសិក្សាថ្មី ជំនាន់ទី​ ១១

ដោយ Sala Traju Admin, 21-11-2018, 05:52 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានកិត្តិយសសូមជម្រាបជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតកម្មសិក្សា ចំនួន ៥​ រូប ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលមានការតាំងចិត្តខ្ពស់អាចទទួលបានបទពិសោធន៍ការងារក្នុងវិស័យច្បាប់។

-អត្ថប្រយោជន៍ទទួលបាន

*សិស្សនិស្សិត នឹងទទួលបានការបណ្ណុះបណ្តាល ស្ដីពីវិធីសាស្ត្រស្រាវជ្រាវ វិធីសាស្ត្រគតិយុត្ត ដោយឥតគិតថ្លៃ ព្រមទាំងវគ្គសិក្សាពិសេសនានា ពីសំណាក់សមាជិកស្ថាបនិក ដែលមានជំនាញផ្នែកច្បាប់ជាតិ និងអន្តរជាតិ។
**ទទួលបានចំណេះជំនាញនានា ពីការអនុវត្តគម្រោងដោយផ្ទាល់របស់សមាគម ដូចជាការចូលរួមរៀបចំបាឋកថាសាធារណៈ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល, ចូលរួមសម្របសម្រួលអត្ថបទបោះផ្សាយនានា​, គម្រោងវាក្យសព្ទច្បាប់ (Online Lexicon) , ព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍ (Legal Update) ព្រមទាំងជំនួយស្មារតីច្បាប់នានា ព្រមទាំងកិច្ចការរដ្ឋបាលផ្សេងៗ។
***សិស្សនិស្សិត នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់កម្មសិក្សា ព្រមទាំងវិញ្ញាបនបត្របញ្ជាក់ការចូលរួមគម្រោងផ្សេងៗរបស់សមាគម។
_____________________
✍️ព័ត៌មានបន្ថែម សូមចុចតំណរនេះ៖ http://salatraju.com/Work%20with%20us/Internship
📆ផុតកំណត់ថ្ងៃ ០3 ធ្នូ ២០១៨