សញ្ញាណទូទៅនៃសិទ្ធិខាងរូបភាពនៃបុគ្គល និង ការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក (ករណីសិក្សាប្រៀបធៀបច្បាប់បារាំង និងកម្ពុជា)

សញ្ញាណទូទៅនៃសិទ្ធិខាងរូបភាពនៃបុគ្គល និង ការចែករំលែកលើបណ្ដាញសង្គមហ្វេសប៊ុក (ករណីសិក្សាប្រៀបធៀបច្បាប់បារាំង និងកម្ពុជា)

ដោយ Sala Traju Admin, 15-01-2019, 08:04 PM , ប្រភេទ : អត្ថបទថ្មី

សិទ្ធិខាងរូបភាព សំដៅលើសិទ្ធិផ្ដាច់មុខរបស់បុគ្គល ដែលមានចំពោះរូបភាពបុគ្គលផ្ទាល់ ឬរូបភាពដែលបង្ហាញពីអត្តសញ្ញាណរបស់បុគ្គលនោះ និងអាចទទួលបានការការពារ ដរាបណាមានការចែកចាយដោយគ្មានការអនុញ្ញាត។ នៅក្នុងក្របខណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិខាងរូបភាព ជាផ្នែកមួយនៃសិទ្ធិបុគ្គល ដែលចែងក្នុងមាត្រា១០ នៃក្រមរដ្ឋប្បវេណី។ ចំណែក នៅក្នុងក្របខណ្ឌច្បាប់ នៃប្រទេសបារាំងវិញ សិទ្ធិខាងរូបភាព ជាសញ្ញាណកើតចេញពីយុត្តិសាស្រ្ដ ដោយយោងតាមមាត្រា៩ នៃក្រមរដ្ឋប្បវេណី ស្ដីពីសិទ្ធិខាងជីវភាពឯកជន។ ហេតុនេះ រាល់ការចែកចាយរូបថត ដោយគ្មានការអនុញ្ញាត អាចជាហេតុនៃការទទួលខុសត្រូវរដ្ឋប្បវេណី ព្រមទាំងអាចឈានទៅដល់ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ។ ប៉ុន្ដែ ស្របតាមភាពសម្បូរបែបរបស់រូបថត សិទ្ធិខាងរូបភាព ត្រូវបានការពារក្នុងលក្ខខណ្ឌផ្សេងៗគ្នា ទៅតាមប្រភេទបុគ្គល និងទីតាំងដែលរូបត្រូវបានថត។

៚ សូមទាញយកជា PDF នៅទីនេះ

៚ ស្វែងរកអត្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ