មជ្ឈត្តការអន្តរជាតិ ជាផ្នែកមួយយ៉ាងសំខាន់ នៃនីតិវិវាទអន្តរជាតិ ដែលជាមុខវិជ្ជាមួយដាច់ដោយឡែក និងត្រូវបានយកមកសិក្សា នៅក្នុងនីតិអន្តរជាតិសាធារណៈជារួម។ ជាទូទៅ មុខវិជ្ជានីតិវិវាទអន្តរជាតិនេះ មានកម្មវត្ថុចម្បងសិក្សាពីបទដ្ឋានគតិយុត្តស្តីពីនីតិវិធី ផ្លូវបណ្តឹង ព្រមទាំងនីតិសារធាតុទាំងឡាយណា ដែលជាប់ពាក់ពន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅនៃការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី អនុលោមតាម ធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងក្របខ័ណ្ឌវិវាទផ្នែកច្បាប់អន្តរជាតិ ពីដើមដល់ចប់ តើគូភាគីវិវាទ គួរពឹងពាក់ស្ថាប័នមជ្ឈត្តការអន្តរជាតិណាមួយបាន ដើម្បីដោះស្រាយវិវាទរបស់ខ្លួន? ហើយថាតើស្ថាប័នមជ្ឈត្តការអន្តរជាតិនោះ នឹងមានដំណើរការប្រព្រឹត្តទៅយ៉ាងដូចម្តេច?