ច្បាប់ស្តីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៖ បទពិសោធន៍ប្រទេសបារាំង

ច្បាប់ស្តីពីការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៖ បទពិសោធន៍ប្រទេសបារាំង

ដោយ នាក់ រតនា, 29-06-2020, 11:10 AM , ប្រភេទ : ជំនួយស្មារតី

នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នជាសាកលនៃការឆ្លងរាតត្បាតរបស់ជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយមេរោគកូវីដ១៩។ យោងតាមរបាយការណ៍ដែលផ្តល់ដោយគេហទំព័រ Worldometer ក្នុងអំឡុងពេល៤ខែ គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ គេបានរកឃើញថាមានអ្នកឆ្លងសរុបចំនួនប្រមាណ ១លាននាក់។ ស្ថានការណ៍នេះបានបង្ហាញថា មនុស្សជាតិកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយផ្នែកសុខភាព ដែលបានដាស់យើងឱ្យភ្ញាក់ពីដំណេកដ៏សុខស្រួលជាច្រើនឆ្នាំនេះ។ ដើម្បីទប់ស្កាត់ និងប្រឆាំងជំងឺរាតត្បាតជាសកលនេះ រដ្ឋនៅលើពិភពលោក បានចាត់វិធានការបន្ទាន់ ដែលមានទំហំ និងកម្រិតផ្សេងៗគ្នា ដោយយោងទៅតាមស្ថានភាពជាក់ស្តែងក្នុងរដ្ឋនីមួយៗ។ ក្នុងចំណោមវិធានការទាំងនោះ ការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ត្រូវបានចាត់ទុកជាវិធានការស្របច្បាប់មួយ ដែលត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់រដ្ឋនៅក្នុងទ្វីបអ៊ឺរ៉ុប រួមមានសាធារណរដ្ឋបារាំង។

ទាយយកជា PDF ចុចនៅទីនេះ

Instagram