ការការពារបញ្ចប់ស្នាដៃស្រាវជ្រាវនៃកម្មសិក្សាការី ជំនាន់ ១៥

ការការពារបញ្ចប់ស្នាដៃស្រាវជ្រាវនៃកម្មសិក្សាការី ជំនាន់ ១៥

ដោយ Sala Traju Admin, 01-07-2020, 11:10 AM , ប្រភេទ : ព័ត៌មានថ្មី

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងតាមដានអស់រយៈពេល ៣ ខែរួចមក កម្មសិក្សាការីជំនាន់១៥ បានបញ្ចប់កិច្ចការងារស្រាវជ្រាវ និងបានការពារស្នាដៃរបស់ខ្លួនបានដោយជោគជ័យ កាលពីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសមាគមសាលាត្រាជូ (អគារ PPIU ជាន់ទី១១) ។

និស្សិតកម្មសិក្សាទាំងអស់ បានទទួលការបណ្ដុះបណ្ដាល និងណែនាំជាច្រើន ដូចជា របៀបតាក់តែងអត្ថបទ សំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ និងការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ ព្រមទាំងការងាររដ្ឋបាលផងដែរ។

សាលាត្រាជូ សូមជូនពរកម្មសិក្សាការីទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេស ក្នុងការបម្រើការងារវិស័យច្បាប់នៅកម្ពុជា។

#Salatraju #InternshipProgram