សក្ខីកម្ម របស់និសិ្សត ស្វាយ វណ្ណមុន្នី កម្មសិក្សាការី ជំនាន់ទី១៦

សក្ខីកម្ម របស់និសិ្សត ស្វាយ វណ្ណមុន្នី កម្មសិក្សាការី ជំនាន់ទី១៦

ដោយ យូ សុបិន្ដ, 23-10-2020, 09:12 AM , ប្រភេទ : ព័ត៌មានថ្មី

«៣ខែ នៃការចុះកម្មសិក្សា ធ្វើឲ្យខ្ញុំបានស្គាល់នូវបរិបទការងារថ្មីមួយទៀត ដែលពង្រឹងនូវចំណេះដឹង និងបទពិសោធន៍ដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមក។ ជាពិសេសខ្ញុំបានបំពេញតួនាទី និងភារកិច្ចដែលសមាគមបានដាក់ឱ្យធ្វើយ៉ាងជាប់លាប់ ហើយមកដល់ពេលនេះ វាអាចធ្វើឱ្យខ្ញុំយល់ដឹងពីទំនួលខុសត្រូវនៃការងារកាន់តែច្បាស់បន្ថែមទៀត។» នេះ ជាសក្ខីកម្ម របស់និសិ្សត ស្វាយ វណ្ណមុន្នី កម្មសិក្សាការី ជំនាន់ទី១៦។
____

នៅសល់តែចំនួន ២ ថ្ងៃទៀតតែប៉ុណ្ណេះ ឱកាសក្លាយជាកម្មសិក្សាការីរបស់សមាគមសាលាត្រាជូ!

កម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ  ត្រូវបានរៀបចំឡើងដើម្បីចូលរួមលើកកម្ពស់សមត្ថភាព និងផ្ដល់ឱកាសបន្ថែមទៅដល់និស្សិតច្បាប់ អោយទទួលបានចំណេះដឹងទាំងផ្នែកទ្រឹស្ដី និងការអនុវត្ដដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលជាមួយអ្នកជំនាញច្បាប់ នៅលើការបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន ,ការបណ្ដុះបណ្ដាលច្បាប់ឯកទេស, ការបណ្ដុះបណ្ដាលជំនាញបន្ថែម ព្រមទាំងបទពិសោធន៍អនុវត្ដគម្រោងរបស់សមាគមនានា។

👉ស្វែងយល់អំពីតារាងកម្មវិធីបណ្ដុះបណ្ដាលលម្អិត សូមចុចនៅទីនេះ