banner

ដំណឹងជ្រើសរើសនិស្សិតកម្មសិក្សា

សមាគមសាលាត្រាជូ គឺជាសមាគមប្រមូលផ្តុំដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍការសិក្សា និងការស្រាវជ្រាវផ្នែកនីតិសាស្រ្តនៅកម្ពុជា។ ស្របតាមគោលបំណងខាងលើ សមាគមយើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតកម្មសិក្សា ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលមានការតាំងចិត្តខ្ពស់អាចទទួលបានបទពិសោធន៍ការងារក្នុងវិស័យច្បាប់។

១. លក្ខខណ្ឌដាក់ពាក្យ

ដើម្បីដាក់ពាក្យសុំបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

  • ជានិសិ្សតផ្នែកនីតិសាស្រ្តឆ្នាំទី៣ ឬ ទី៤​ ឬមានបរិញ្ញាបត្រនីតិសាស្រ្ត។
  • មានចំណេះដឹងអាចប្រើប្រាស់កុំព្យូទ័រ៖ Words, Power Point, Internet និងE-mail។
  • មានសមត្ថភាពប្រើប្រាស់ភាសាខ្មែរបានស្ទាត់ជំនាញ និងអាចប្រើប្រាស់ភាសាបរទេស (អង់គ្លេស ឬបារាំង) ត្រូវបានលើកទឹកចិត្ត។
  • មានភាពអត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងពេលបំពេញកិច្ចការ។
  • មានស្មារតីបើកទូលាយក្នុងមជ្ឈដ្ឋានពហុវប្បធម៌។

២. រយៈពេល និងម៉ោងបំពេញកម្មសិក្សា

កម្មសិក្សាមានរយៈពេល៣(បី)ខែ ដោយស្ថិតនៅក្រោមការតាមដាន​​​ និងវាយតម្លៃពីសំណាក់អ្នកដឹកនាំកម្មសិក្សា។ កម្មសិក្សាអាចបន្តជាថ្មីឡើងវិញបាន ​ប្រសិនបើមានការស្នើសុំពីនិស្សិតកម្មសិក្សា និង ការយល់ព្រមពីសមាគម។ និស្សិតកម្មសិក្សាបំពេញកម្មសិក្សាពេញម៉ោងគឺ៥(ប្រាំ)ថ្ងៃក្នុងមួយសប្តាហ៍​ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង​៨:០០ ​ដល់ម៉ោង១២:០០ និង/ឬ​ ពេលរសៀលពីម៉ោង១៤:០០ ដល់​ម៉ោង ១៧:០០។

៣. កិច្ចការដែលត្រូវបំពេញ

៤. លក្ខខណ្ឌកម្មសិក្សា

សម្ភារៈ​​ ព្រមទាំងបរិក្ខារដ្ឋបាលចាំបាច់ផ្សេងៗ ត្រូវបានផ្ដល់ជូនដើម្បីសម្រួលកិច្ចការស្រាវជ្រាវ​ ក៏ដូចជាការងាររដ្ឋបាលដទៃទៀត។ បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ នឹងមិនទទួលបានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភឡើយ។

៥. ឯកសារតម្រូវ

បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើកម្មសិក្សានៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ traju.rathabal@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា នូវឯកសារដូចខាងក្រោម៖

  • លិខិតបញ្ជាក់ការតាំងចិត្ត (Cover Letter)៖ មួយច្បាប់
  • ជីវប្រវត្តិរូបសង្ខេប៖ មួយច្បាប់
  • ព្រឹត្តិប័ត្រពិន្ទុនៃឆ្នាំសិក្សានីមួយៗ និង/ឬ បរិញ្ញាបត្រថតចម្លង ឬលិខិតបញ្ជាក់ការបញ្ចប់ការសិក្សា៖ មួយច្បាប់

ចំណាំ៖ មានតែបេក្ខជនដែលជាប់វគ្គជម្រុះតាមរយៈការត្រួតពិនិត្យ និងសិក្សាឯកសារដោយសមាគមតែប៉ុណ្ណោះ ដែលត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាស។

សាលរូបភាព

បណ្ណាល័យអេឡិចត្រូនិក

ស្វែងរកពាក្យគន្លឹះ

ចុះឈ្មោះដើម្បីទទួលព័ត៌មាន - Subscribe

វាក្យស័ព្ទច្បាប់

អត្ថបទថ្មី

ព័ត៌មានផ្សេងៗទៀត

សិក្ខាសាលា

ព័ត៌មានផ្សេងៗទៀត

បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

ព័ត៌មានផ្សេងៗទៀត

ជំនួយស្មារតី

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានថ្មី

ព័ត៌មានផ្សេងៗទៀត

បទវិចារណកថា

ព័ត៌មានផ្សេងៗទៀត

Sala Traju Association
#31C, Street 222, Boeung Raing, Daun Penh,
Phnom Penh 13253 Cambodia
Tell : 023 541 888,
E-mail: traju.infos@gmail.com
Design by Freedomteam ©2016-2017 salatraju
Admin login

សូមរក្សាទំនាក់ទំនងជាមួយយើង