អំពីវាក្យស័ព្ទច្បាប់
«វាក្យស័ព្ទច្បាប់អេឡិចត្រូនិក Online Terminology» គឺជាគម្រោងថ្មីមួយរបស់សមាគមសាលាត្រាជូ ដែលត្រូវបានរចនាឡើង ក្នុងគោលបំណងផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកនិយមន័យនៃពាក្យបច្ចេកទេសច្បាប់នីមួយៗ ព្រមទាំងដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់នៅក្នុងប្រទេសកម្ពុជា។
«វាក្យស័ព្ទច្បាប់អេឡិចត្រូនិក» ត្រួវបានរៀបរៀងឡើង តាមរយៈការប្រមូលផ្តុំ និងចងក្រងឡើងវិញនូវសទ្ទានុក្រម និងបទដ្ឋានមួយចំនួន ដែលនៅក្នុងនោះមានដូចជា៖
- សន្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។
- កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។
- ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។
- សន្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។
- សទ្ទានុក្រមនៃវិធានផ្ទៃក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (វិសោធនកម្មលើកទី៩) នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៥។
ក្រុមការងារ
- ផល ពិសាល
- អៀ គុជស៊ាម
- ម៉េង ថុនា
- ពិច ចរិយា
- ហ៊ីម វិត
- លឹម គឹមឆាយ
- ផល តារាឧត្តម
- ពេជ្រ ស្រីរតនៈ
- គង់ ជុងថេង
- ហេង គឹមលី
- រឿន សុខជា