កញ្ញា ជន មុនីរ័ត្ន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសាការី ជំនាញអចលនទ្រព្យ នគរូបនីយកម្ម និងសំណង់ ពីសាកលវិទ្យាល័យ ទូលូស ១ ប្រទេសបារាំង ។ ដោយបានសរសេរនិក្ខេបទទាក់ទងនឹង “ការការពារតំបន់ជាយក្រុងនៅប្រទេសបារាំង តាមនីតិនគរូបនីយកម្ម La protection du périurbain par le droit de l’urbanisme” កញ្ញា ទទួលបានជ័យលាភី ជានិស្សិតឆ្នើមផ្នែកស្រាវជ្រាវ “ Major de promotion , voie recherche” ពីសាកលវិទ្យាល័យ ទូលូស ១ ។ មុនីរ័ត្ន ធ្លាប់មានបទពិសោធន៍ការងារស្រាវជ្រាវ និងចងក្រងលិខិតបទដ្ឋានគតិយុត្តិកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តច្បាប់នៃសហប្រតិបត្តិការបារាំង និង ជាកម្មសិក្សាការី នៅការិយាល័យសហចៅក្រមស៊ើបអង្កេត (OCIJ) នៃសាលាក្តីខ្មែរក្រហម (អវតក/ECCC)។