លោក ឃុន សូណា
លោក ឃុន សូណា
ទីប្រឹក្សាគណ:កម្មការប្រតិបត្តិសាលាត្រាជូ
--------------- ៚---------------

លោក ឃុន សូណា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ពីសកលវិទ្យាល័យបៀលប្រាយនៅឆ្នាំ២០០៨។ លោកបានប្រឡងចូលរៀនជាសិស្សចៅក្រមជំនាន់៥នៅសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការនៅឆ្នាំ២០០៩ ដល់២០១១។ បន្ទាប់មកនៅឆ្នាំ២០១៣ លោកត្រូវបានជ្រើសរើសជាសក្ខាកម្មចៅក្រមពាណិជ្ជកម្មជំនាន់២ ។​ បច្ចុប្បន្ន លោកបម្រើការងារជាចៅក្រមនៅសាលាដំបូងខេត្តកំពង់ចាម និងជាមន្ត្រីច្បាប់នៃការិយាល័យសហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អវតក/ECCC)។