លោក ចក សម្បត្តិ សមាជិកស្ថាបនិកនៃក្រុមត្រាជូ ត្រូវបានអញ្ជើញជាភ្ញៀវប្រចាំប្រចាំថ្ងៃរបស់វិទ្យុបារាំងRFIខេមរៈភាសា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥។ លោកចក សម្បត្តិ ជាសិស្សចៅក្រមជំនាន់ទី៦នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ សិស្សចៅក្រមរូបនេះ ទើបតែបានចេញផ្សាយសៀវភៅពីរក្បាលដោយកត់សម្គាល់ថា បច្ចុប្បន្នករណីលែងលះប្តីប្រពន្ធបានកើនឡើងច្រើន ហើយដំណើរការកាត់ក្តីមានភាពស្មុគស្មាញដោយសារគូស្វាមីភរិយាដែលរៀបការរួចមិនបានចុះបញ្ជីអត្រានុកូលដ្ឋាន។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចក សម្បត្តិបានពន្យល់អំពីសារសំខាន់នៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅក្រោយអាពាហ៍ពិពាហ៍។ ដោយ RFI ខេមរៈភាសា