លោក នាក់ សើគីរីន ជាប្រធានមន្ទីរសារការី និងសារការីនៃមន្ទីរសារការីសេដ្ឋាវិទូ នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកក្រុមត្រាជូ។ លោក សើគីរីន ពន្យល់ពីអត្ថប្រយោជន៍នៃកិច្ចសន្យាទិញ លក់ជាលាយលក្ខណ៍អក្សរ។
ការទិញលក់របស់របរប្រើប្រាស់ប្រចាំថ្ងៃរាប់តាំងពី ម៉ូតូ ឡានរហូតដល់ផ្ទះតែងមានជាប្រចាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងពីតម្លៃ និងអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរ ព្រមទាំងធ្វើឡើងបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន តែមួយចំនួនមិនទាន់បានយល់ច្បាស់ពីចំណុចនេះនៅឡើយ។ លោក នាក់ សើគីរីន សារការី មកពីមន្ទីរសារការីសេដ្ឋាវិទូ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបទពិសោធន៍ផ្នែកច្បាប់ស្រាប់ទៅលើបញ្ហានេះនឹងពន្យល់ពីអត្ថប្រយោជន៍នៃការធ្វើកិច្ចសន្យាលក់-ទិញជាលាយលក្ខណ៍អក្សរ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិ ដោយសង្ខេប និងយ៉ាងសាមញ្ញ ដើម្បីមានភាពងាយស្រួលយល់សម្រាប់អ្នកអានទូទៅ ។
ដកស្រង់ចេញពី Sabay