banner

គោលបំណង និងបេសកកម្ម

English

សាលាត្រាជូ(*)គឺជាសមាគមអព្យាក្រឹត្យ មិនប្រកាន់ ឬមិនមានការរើសអើងគ្រប់ទម្រង់ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដូចខាងក្រោម៖

  • ប្រមូលផ្ដុំអ្នកច្បាប់ជាតិ ឬអន្តរជាតិ ដែលមានសមត្ថភាព និងគោលបំណងចង់អភិវឌ្ឍ ឬ សហប្រតិបត្តការ ដើម្បីអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា
  • ជំរុញការស្រាវជ្រាវផ្នែកច្បាប់ និងផ្នែកពាក់ព័ន្ធឲ្យមានលក្ខណៈវិទ្យាសាស្រ្តត្រឹមត្រូវ
  • បណ្តុះបណ្តាល និងផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ឱ្យបានទូលំទូលាយ ដើម្បីជាមូលដ្ឋានក្នុងការកសាងនីតិរដ្ឋនៅកម្ពុជា

សមាគមសាលាត្រាជូមានបេសកកម្មដូចតទៅ៖

  • ជំរុញការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវផ្នែកច្បាប់របស់សមាជិក សមាជិកា
  • រៀបចំព្រឹត្តិការណ៍ផ្សេងៗដែលជាប្រយោជន៍ដល់ការអប់រំចំណេះដឹងផ្នែកច្បាប់
  • ផ្តល់ការអប់រំ បណ្តុះបណ្តាលលើផ្នែកច្បាប់ និងជំនាញមានប្រយោជន៍ពាក់ព័ន្ធ
  • សហការជាមួយអង្គការ ស្ថាប័ន រដ្ឋ និងឯកជន ដែលពាក់ព័ន្ធដើម្បីជំរុញ និងលើកស្ទួយការយល់ដឹងផ្នែកច្បាប់ឲ្យបាន ទូលំទូលាយនៅកម្ពុជា និងសកម្មភាពស្របច្បាប់ដ៏ទៃទៀតដែលបម្រើឱ្យការសិក្សាអប់រំផ្នែកច្បាប់

(*)និយមន័យនៃពាក្យ “ត្រាជូ”
យោងតាមវចនានុក្រមខ្មែរបោះពុម្ភផ្សាយ ដោយពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៦៧ (ឬវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត) ពាក្យ “ត្រាជូ” ត្រូវបាននិយមន័យថាជា៖ “ឈ្មោះជញ្ជីងមួយប្រភេទមានសង្រែក២ មានធរណីនៅកណ្ដាល : ជញ្ជីងត្រាជូ។ កាព្យសាស្រ្តាកេរកាលថា : ដឹងហាបឲ្យដឹងតុល ភ្នែកឲ្យយល់ទៀងត្រាជូ គិតគ្រប់សព្វដោយផ្លូវ ក្ដីចន្លោះកុំបីមាន...” ។

សាលរូបភាព

បណ្ណាល័យអេឡិចត្រូនិក

ស្វែងរកពាក្យគន្លឹះ

ចុះឈ្មោះដើម្បីទទួលព័ត៌មាន - Subscribe

វាក្យស័ព្ទច្បាប់

អត្ថបទថ្មី

ព័ត៌មានផ្សេងៗទៀត

សិក្ខាសាលា

ព័ត៌មានផ្សេងៗទៀត

បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

ព័ត៌មានផ្សេងៗទៀត

ជំនួយស្មារតី

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានថ្មី

ព័ត៌មានផ្សេងៗទៀត

បទវិចារណកថា

ព័ត៌មានផ្សេងៗទៀត

Sala Traju Association
#31C, Street 222, Boeung Raing, Daun Penh,
Phnom Penh 13253 Cambodia
Tell : 023 541 888,
E-mail: traju.infos@gmail.com
Design by Freedomteam ©2016-2017 salatraju
Admin login

សូមរក្សាទំនាក់ទំនងជាមួយយើង