នាព្រឹកថ្ងៃសៅរ៍ ទី០៨ ខែ តុលា ឆ្នាំ ២០១៦ នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សមាគមសាលាត្រាជូដឹកនាំដោយលោកប្រធាន ទី ហ្សនិត បានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលឯកឧត្តមបានផ្តល់អនុសាសន៍ល្អៗដល់សមាគមដើម្បីអនាគតត្រចះត្រចង់មួយរបស់សមាគម និងជាពិសេសដើម្បីរស្មីកម្មខឿននីតិសាស្រ្តខ្មែរ។
សមាគមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះឯកឧត្តម ដែលបានជូនជាសៀវភៅដែលជាស្នាដៃរបស់ឯកឧត្តមផ្ទាល់ និងក្រុមប្រឹក្សានីតិកម្ម ដល់សមាគមដើម្បីតម្កល់ទុកសម្រាប់ការសិក្សាស្រាវជ្រាវ។
សូមឯកឧត្តមបណ្ឌិតជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។