ជំនួយស្មារតី៖ ការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ សង្ខេបខ្លឹមសារនៃប្រកាសសី្តពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ

ជំនួយស្មារតី៖ ការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ សង្ខេបខ្លឹមសារនៃប្រកាសសី្តពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ

ដោយ រស់ ផុនចាន់និមល, 03-12-2016, 01:37 PM , ប្រភេទ :

ជាគោលការណ៍ ដើម្បីទទួលបានកិច្ចការពារម៉ាក លុះត្រាតែម៉ាកនោះត្រូវបានចុះបញ្ជីត្រឹមត្រូវ ។ ម៉ាក​​ដែលបានចុះបញ្ជីក្នុងប្រទេសណាមួយគឺ ទទួលបានកិច្ចការពារតែនៅក្នុងប្រទេសនោះប៉ុណ្ណោះ ។ ដូចនេះក្នុងករណីដែលអ្នកស្នើសុំចង់ទទួលបានកិច្ចការពារម៉ាកពីបណ្តាប្រទេសផ្សេងៗលើសពីមួយ ម៉ាកនោះត្រូវ​ចុះបញ្ជី​នៅបណ្តាប្រទេសទំាងនោះ ។ ជាការសម្របសម្រួលក្នុងការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌបែបនេះ កិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដ និង ពិធីសារទីក្រុងម៉ាឌ្រីដ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងរៀបចំឱ្យមានការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ។ នេះមានន័យថា អ្នកស្នើសុំ អាចស្នើសុំចុះបញ្ជីម៉ាកនៅការិយាល័យដើមនៃប្រទេសណាមួយ ហើយជ្រើសរើសប្រទេសផ្សេងៗទៀត ដើម្បីឱ្យការពារ​ម៉ាករបស់ខ្លួន ។ ប្រកាសសី្តពីនីតិវិធីចុះបញ្ជីម៉ាក​ក្នុងក្របខណ្ឌអន្តរជាតិ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងអនុវត្តពិធីសារទីក្រុងម៉ាឌ្រីដ និង បទប្បញ្ញតិ្តរួមទាក់ទងនឹងពិធីសារទីក្រុងម៉ាឌ្រីដ ក្នុងនាមប្រទេសកម្ពុជា ជារដ្ឋសមាជិក ដែលចូលជាសមាជិកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ។