អបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

អបអរសាទរការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ដោយ Sala Traju Admin, 11-07-2017, 09:47 AM , ប្រភេទ : ព័ត៌មានថ្មី

៚ សមាគមសាលាត្រាជូ សូមចូលរួមអបអរសាទរការចុះបញ្ជីប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៧ ៚

៙៚ គុណប្រយោជន៍នៃសម្បត្តិបេតិកភណ្ឌពិភពលោក៙៚
រដ្ឋភាគីនៃអនុសញ្ញាស្តីពីបេតិកភណ្ឌពិភពលោក​​ ១៩៧២ ដែលមានសម្បត្តិវប្បធម៌ជាតិចុះបញ្ជីទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

ទី១៖ ផលប្រយោជន៌សេដ្ឋកិច្ចជាតិ៖ ទទួលបានភ្ញៀវទេសចរច្រើនជាងមុន តាមរយៈការជំរុញ និងការលើកកម្ពស់នូវការយល់ដឹងរបស់ប្រជាពលរដ្ឋ​ និងរដ្ឋភាគីហត្ថលេខីដទៃទៀត។

ទី២៖ ផលប្រយោជន៍នៃកិច្ចការអភិរក្សនៃសម្បត្តិបេតិកភណ្ឌនោះ ៖ រដ្ឋភាគីនោះក៏នឹងទទួលបានជំនួយហិរញ្ញវត្ថុ​ក៏ដូចជាការប្រឹក្សាយោបល់ពីអ្នកមានជំនាញក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក​ ដើម្បីជួយគាំទ្រដល់ការអភិរក្សសម្បត្តិបេតិកភណ្ឌនេះ៕

ប្រភព៖ http://whc.unesco.org/en/list/1532