ដើម្បីចូលរួមអបអរសាទរ ការដាក់បញ្ចូល “តំបន់ប្រាសាទសំបូរព្រៃគុក” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧នេះ, សាលាត្រាជូ សូមនាំមកជូន នូវអត្ថបទជំនួយស្មារតីស្ដីពី “តំបន់ប្រាសាទសំបូរព្រៃគុក ៖ សញ្ញាណនៃបេតិកភណ្ឌពិភពលោកក្នុងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ”។
អត្ថបទជំនួយស្មារតីនេះ មានគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងឲ្យបានស៊ីជម្រៅពី “តំបន់ប្រាសាទសំបូរព្រៃគុក” ក៏ដូចជាការឈ្វេងយល់ពី “សញ្ញាណនៃបេតិកភណ្ឌពិភពលោក” ក្នុងទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ដែលមានដូចជា នីតិវិធីក្នុងការចុះបញ្ជី, ស្ថាប័នមានសមត្ថកិច្ច, បទដ្ឋានច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការពារ និងការអភិរក្សបេតិកភណ្ឌពិភពលោក, សិទ្ធិ និងកាតព្វកិច្ចនៃរដ្ឋភាគីដែលមានបេតិកភណ្ឌពិភពលោកចុះបញ្ជី ព្រមទាំងផលប្រយោជន៍នៃការចុះបញ្ជី។
អត្ថបទជំនួយស្មារតីនេះ ត្រូវបានដឹកនាំស្រាវជ្រាវដោយ ផល ពិសាល និងមានការចូលរួមរៀបរៀងពីនិស្សិតកម្មសិក្សា ប៊ុន ស្រីស្រស់, នូ គឹមឈីវ, វុធ ពេជ្ជតា។
៚ ទាញយកជា PDF ចុចនៅទីនេះ
៚ ស្វែងរកអត្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ
៚ ចុះឈ្មោះដើម្បីទទួលបានពត៌មាន ចុចនៅទីនេះ