ថ្មីៗនេះ នៅកម្ពុជា អំពើដែលក្មួយលួចទ្រព្យរបស់មាមីង និងមាមីងលួចទ្រព្យរបស់ក្មួយ មានការកើតឡើងច្រើន។ អង្គហេតុប្រភេទនេះបាននាំឲ្យអ្នកសិក្សាច្បាប់ចោទសួរទៅដល់ខ្លឹមសារនៃមាត្រា ៣៥៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាថា តើបុព្វញាតិ ឬ បច្ឆាញាតិ នៅក្នុងមាត្រានេះ សំដៅដល់តែញាតិលោហិតខ្សែផ្ទាល់ (ឪពុកម្តាយ ជីដូនជីតា ជីដូនជីតាទួត កូន ចៅ និង ចៅទួត) ឬ សំដៅផងដែរដល់ សាខាញាតិ (រវាងមាមីង និងក្មួយ)?
ដើម្បីឆ្លើយតបនឹងសំណួរខាងលើ ទឡ្ហីករណ៍ចំនួនបីនឹងត្រូវលើកយកមកពិចារណា មុននឹងឈានដល់ការសន្និដ្ឋាននៃខ្លឹមសារនៃមាត្រាខាងលើក្នុងបរិបទសង្គមកម្ពុជាបច្ចុប្បន្ន។ ទឡ្ហីករណ៍ទាំងបីនោះមានដូចខាងក្រោមនេះ។
៚ ទាញយកជា PDF ចុចនៅទីនេះ
៚ ស្វែងរកបទវិចារណកថា ដទៃទៀត ចុចនៅនីនេះ
កំណែនៅទំព័រ ៣ ៖ បច្ឆាញាតិផ្ទាល់ (Eng. descendant, Fr. descendant) ៖ ជន ឬពួកជន ដែលកើតពីជនមួយពួកទៀត។ ឧ. កូន ជាបច្ឆាញាតិរបស់ឪពុកម្តាយ។ ចៅ ជាបច្ឆាញាតិរបស់ជីដូនជីតា។