banner

អត្ថបទថ្មី៖ អំពើក្បត់ជាតិ ក្នុងរូបភាពជា បទសន្ទិដ្ឋិភាពជាមួយបរទេស ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា

ដោយ ចក សម្បត្តិ, 11-11-2017, 03:26 PM , Category : អត្ថបទថ្មី

អំពើក្បត់ជាតិ គឺជាអំពើមួយដែលនាំឲ្យមានការបាត់បង់នូវឯករាជ្យ អធិបតេយ្យរបស់ប្រទេសមួយ។ នៅកម្ពុជា អំពើក្បត់ជាតិមិនមែនជាសញ្ញាណ​ថ្មីទេ យោង​តាមមាត្រា ៣៣ នៃក្រមក្បត់សឹក និងមាត្រា ២២០ និងមាត្រា ២២០ត្រី ក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។ ដោយមានឬស​គល់​​ចេញពីច្បាប់បារាំង ក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ មាត្រា ៤៣៩ អំពើក្បត់ជាតិ និងចារកម្ម ចែងថា បទល្មើសដែលមានចែងក្នុងផ្នែកនេះ ជាអំពើក្បត់ជាតិ កាលបើបទល្មើសប្រព្រឹត្តដោយពលរដ្ឋ ខ្មែរ ឬដោយយោធិនខ្មែរ និងជាចារកម្ម កាល​បើបទល្មើសនេះប្រព្រឹត្តដោយបុគ្គលដទៃទៀត

អំពើក្បត់ជាតិមានរូបភាពជាបទល្មើសក្នុងពេលមានសន្តិភាព​ ឬ ក្នុងពេលមានសង្រ្គាម។ ដោយឡែក បទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសក៏ជាប្រភេទមួយនៃបល្មើសក្បត់ជាតិផងដែរ ដោយមាត្រា ៤៤៣ នៃក្រមដដែលចែងថា បទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសគឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយ​រដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បី​បង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លាន​ពាន​ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាបុគ្គលដែលប្រព្រឹត្តបទសន្ទិដ្ឋិភាពជាមួយបរទេស ត្រូវ   ផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ទៅ ៣០ (សាមសិប) ឆ្នាំ

៚ ទាញយកជា PDF ចុចនៅទីនេះ 

៚ ស្វែងរកអត្ថបទផ្សាយដទៃទៀត ចុចនៅទីនេះ 

៚ ចុះឈ្មោះដើម្បីទទួលបានពត៌មាន  ចុចនៅទីនេះ 

សាលរូបភាព

បណ្ណាល័យអេឡិចត្រូនិក

ស្វែងរកពាក្យគន្លឹះ

ចុះឈ្មោះដើម្បីទទួលព័ត៌មាន - Subscribe

វាក្យស័ព្ទច្បាប់

អត្ថបទថ្មី

ព័ត៌មានផ្សេងៗទៀត

សិក្ខាសាលា

ព័ត៌មានផ្សេងៗទៀត

បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

ព័ត៌មានផ្សេងៗទៀត

ជំនួយស្មារតី

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានថ្មី

ព័ត៌មានផ្សេងៗទៀត

បទវិចារណកថា

ព័ត៌មានផ្សេងៗទៀត

Sala Traju Association
#31C, Street 222, Boeung Raing, Daun Penh,
Phnom Penh 13253 Cambodia
Tell : 023 541 888,
E-mail: traju.infos@gmail.com
Design by Freedomteam ©2016-2017 salatraju
Admin login

សូមរក្សាទំនាក់ទំនងជាមួយយើង