ព័ត៌មានថ្មី៖ ជំនួបពិភាក្សាការងាររវាងសមាគមសាលាត្រាជូជាមួយ ឯកឧត្តម ស៊ូ សុជាតិ

ព័ត៌មានថ្មី៖ ជំនួបពិភាក្សាការងាររវាងសមាគមសាលាត្រាជូជាមួយ ឯកឧត្តម ស៊ូ សុជាតិ

ដោយ Sala Traju Admin, 13-11-2017, 01:05 PM , ប្រភេទ : ព័ត៌មានថ្មី,បាឋកថាសាធារណៈ

 

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា សមាគមសាលាត្រាជូដឹកនាំដោយលោកប្រធាន ទី ហ្សនិត ត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញពីដំណើរវឌ្ឍនភាពនៃសមាគម ក៏ដូចជាគម្រោង «បាឋកថាសាធារណៈ» ជូនចំពោះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា Securities and Exchange Commission of Cambodia ។

សមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមអគ្គនាយក ដែលបានផ្តល់អនុសាសន៍ល្អៗ និងបានជួយឧបត្ថម្ភ សមាគម ក្នុងការអនុវត្តគម្រោង «បាឋកថាសាធារណៈ»។

សូមឯកឧត្តមអគ្គនាយក ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#TrajuPublicLecture