ព័ត៌មានថ្មី៖ វត្តមាននៃ លោក Laurent MESMANN ក្នុងឋានៈជាក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ‬

ព័ត៌មានថ្មី៖ វត្តមាននៃ លោក Laurent MESMANN ក្នុងឋានៈជាក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ‬

ដោយ Sala Traju Admin, 16-11-2017, 09:31 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏កតក់ក្តៅរបស់លោក Laurent MESMANN ដែលបច្ចុប្បន្ន លោកជាទីប្រឹក្សាពិសេសនៃឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបន្ទុកកម្មវិធីសិក្សាអន្តរជាតិតាំងពីឆ្នាំ 2008។ លោក Laurent MESMANN បានធ្វើការជាមួយក្រសួងការបរទេសបារាំង និងបានគ្រប់គ្រងគម្រោងច្បាប់សម្រាប់ធនាគារពិភពលោក (World Bank) សហភាពអឺរ៉ុប (EU) និងបណ្តាញអភិវឌ្ឍន៍សកល (Global Development Network)។