សមត្ថកិច្ចរឹតត្បិតនៃតុលាការកម្ពុជា ប្រឈមមុខនឹង មជ្ឈត្តការរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការ ដោះស្រាយវិវាទវិនិយោគ (CIRDI/ICSID) នៅក្នុងវិវាទវិនិយោគ រវាងអ្នកវិនិយោគបរទេស និងប្រទេសកម្ពុជា

សមត្ថកិច្ចរឹតត្បិតនៃតុលាការកម្ពុជា ប្រឈមមុខនឹង មជ្ឈត្តការរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការ ដោះស្រាយវិវាទវិនិយោគ (CIRDI/ICSID) នៅក្នុងវិវាទវិនិយោគ រវាងអ្នកវិនិយោគបរទេស និងប្រទេសកម្ពុជា

ដោយ សៀង ពិកុល, 23-01-2018, 07:15 PM , ប្រភេទ : អត្ថបទថ្មី

ដោយមិនអាចប្រកែកបាន វិស័យវិនិយោគបរទេស ជាកត្តាដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេស កំពុងអភិវឌ្ឈន៍។ ការកើនឡើងយ៉ាងគំហុកនៃការវិនិយោគទាំងនេះ ក៏អាចបង្កឲ្យមានវិវាទផ្សេងៗ ព្រមទាំងអាច ប្រឈមមុខនឹងបញ្ហាគតិយុត្តជាច្រើន។ ក៏ប៉ុន្តែ យើងសង្កេតឃើញថា ពុំទាន់មានការសិក្សាស្រាវជ្រាវណាមួយឲ្យបាន ស៊ីជម្រៅ ស្ដីពីវិវាទរវាងអ្នកវិនិយោគបរទេសនៅកម្ពុជា និងប្រទេសកម្ពុជា ត្រូវបានរៀបចំឡើង និងផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនៅឡើយនោះទេ។ ទោះបីជាយ៉ាងនេះក្តី គេសង្កេតឃើញថា ហានិភ័យនៃអត្ថិភាព វិវាទប្រភេទនេះគឺអាច នឹងកើតមានប្រាកដមែន ដោយហេតុថា កិច្ចសន្យាវិនិយោគ រវាងរដ្ឋ និងដៃគូរឯកជនបរទេស គឺជាប្រភេទកិច្ចសន្យា  ដែលមានរយៈពេលវែង និងមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់​ ដូចជាការកសាង និង​គ្រប់គ្រងអាកាសយានដ្ឋាន ឬ ស្ថានីយវារីអគ្គិសនីផ្សេងៗ។ ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការវិនិយោគ  ក៏ដូចជាដើម្បី ការពារអ្នកវិនិយោគបរទេសនៅប្រទេស​​កម្ពុជា យន្តការ និងនីតិវិធីច្បាប់នានាស្ដីពីការដោះស្រាយវិវាទវិនិយោគ ត្រូវបានបង្កើតឡើង ដែលមានដូចជា ច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិនានាដែលជាប់ពាក់ព័ន្ធនឹងការវិនិយោគ។ ប៉ុន្តែ និន្នាការទូទៅ ដៃគូរឯកជនបរទេស តែងតែទាមទារឲ្យជ្រើសរើសប្រើប្រាស់យន្តការដំណោះស្រាយ​តាមរយៈមជ្ឈត្តការអន្តរជាតិ ជាពិសេសមជ្ឈត្តការរបស់មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការដោះស្រាយវិវាទវិនិយោគ (CIRDI/ICSID)។ ការណ៍នេះ បានធ្វើឲ្យសមត្ថកិច្ចរបស់តុលាការកម្ពុជាត្រូវបានរឹតត្បិត។

៚ ទាញយកជា PDF ចុចនៅទីនេះ

៚ ស្វែងរកអត្ថបទមុនៗ ចុចនៅទីនេះ