មិត្តអ្នកអានខ្លះប្រាកដជាគិតថា ចំណងដៃ សំដៅដល់ថវិកាដែលបុគ្គលម្នាក់ប្រើសម្រាប់ជូនជាតឹងតាងក្នុងពិធីរៀបអាពិពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មី ហើយអ្នកខ្លះទៀតក៏អាចនឹកភ្នកទៅដល់ចំណងចងដៃចងជើងដូចខ្នោះច្រវ៉ាក់។ តាមពិត ចំណងដៃសំដៅដល់ចំណងផ្សាភ្ជាប់ជាប់សាច់ជាប់ឈាមរវាងគូស្វាមីភរិយាថ្មីតាមរយៈការរៀបអាពិពាហ៍ពិពាហ៍។ នៅក្នុងលោកា ក៏ដូចជាសង្គមនៃជនខេមរា ការប្រាថ្នាបង្កបង្កើតពូនផ្តុំគ្រួសារ ទោះជាក្នុងរូបភាពជា នីតិសង្វាស ឬអនីតិសង្វាស សុទ្ធតែក្នុងគោលដៅចែករំលែក សុខ និងទុក្ខ ពីគ្នាទៅវិញទៅមក និងការកសាងសង្គមគ្រួសារមួយរស់នៅប្រកបដោយសុភមង្គល។
ក្នុងក្បួនតម្រាខ្មែរពីបូរាណមក ចាប់ពីពេលរៀបអាពាហ៍ពិពាហ៍ កូនប្រុសស្រីជាប្តីប្រពន្ធនឹងមានចំណងប្រាំប្រការ ដែលសំដៅដល់ ទី១-ចំណងខ្លួនឯង ទី២-ចំណងគ្រួសាររវាងកូននិងឪពុកម្តាយ បង្កើត ទី៣-ចំណងរវាងប្តីប្រពន្ធ (ចំណងដៃ) ទី៤-ចំណងញាតិទាំងសងខាង (ចំណងឪពុកម្តាយបង្កើតនិងកូនបង្កើត ចំណងឪពុកម្តាយក្មេកនិងកូនប្រសារ) ទី៥-ចំណងកូន។
៚ ទាញយកជា PDF ចុចនៅទីនេះ
៚ ស្វែងរកបទវិចារណកថា ដទៃទៀត ចុចនៅនីនេះ