ចុចនៅទីនេះ"/> ចុចនៅទីនេះ"/>
តើអ្វីជា បទលួចថាមពល? តើគ្រប់វត្ថុអរូបិយ ឧទាហរណ៍ដូចជា ថាមពលអគ្គិសនី ឬទិន្ននេយ្យព័ត៌មានវិទ្យា ជាដើម អាចជាវត្ថុដែលអាចដកហូតបាន និងជាកម្មវត្ថុនៃបទល្មើសលួចដែរឬទេ ? តាមរយៈសំណេរមួយនេះ អ្នកនិពន្ធ នឹងធ្វើការពន្យល់ បកស្រាយ ដោយពឹងផ្អែកលើ វិធីសាស្ត្រគតិយុត្ត ស្ដីពី សាលាកបត្រ សាលដីកាសភាព្រហ្មទណ្ឌ នៃសាលាវិនិច្ឆ័យបារាំង ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩១២។ ជាក់ស្តែង សាលដីកានេះ មានចំណោទបញ្ហាគតិយុត្តពាក់ព័ន្ធនឹងការលួចថាមពលអគ្គិសនី ហើយវាបានក្លាយជាយុត្តិសាស្ត្រមួយដ៏សំខាន់ ដែលបានជះឥទ្ធិពល ដល់ការវិនិច្ឆ័យរបស់តុលាការនាពេលក្រោយមកទៀត។ មិនតែប៉ុណ្ណោះ ការវិវត្តរបស់យុត្តិសាស្ត្របារាំងលើផ្នែកនេះ ក៏បានជះឥទ្ធិពល មកលើច្បាប់ព្រហ្មទណ្ឌកម្ពុជាផងដែរ។
៚ ទាញយកជា PDF ចុចនៅទីនេះ