វាក្យស័ព្ទគតិយុត្ត នីតិវិធីព្រហ្មទណ្ឌ

វាក្យស័ព្ទគតិយុត្ត នីតិវិធីព្រហ្មទណ្ឌ

ដោយ នាក់ រតនា, 10-08-2020, 09:39 PM , ប្រភេទ : ជំនួយស្មារតី

 

អ្នកច្បាប់ព្រហ្មទណ្ឌបារាំងសតវត្សទី ១៨ម្នាក់ ឈ្មោះ ដានីញែល ហ្សូស (Daniel Jousse) បានពោលថា «កំទេចជនឥតកំហុសម្នាក់ បង្កគុណវិបត្តិធំជាងសង្រ្គោះពិរុទ្ធជនម្នាក់ទៅទៀត[1]» ដែលអាចនិយាយបញ្ច្រាស់មកវិញថា ដោះលែងជនមានពិរុទ្ធម្នាក់ ប្រសើរជាងផ្តន្ទាទោសជនឥតកំហុសម្នាក់។ សេចក្ដីនេះពុំមែនលើកទឹកចិត្តចំពោះវប្បធម៌និទណ្ឌភាពនោះទេ តែជាការឆ្លុះឱ្យឃើញថា ក្ដីបារម្ភធំបំផុតរបស់នីតិវិធីព្រហ្មទណ្ឌនៃបណ្ដារដ្ឋដែលគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន គឺជោគវាសនារបស់ជនសង្ស័យ ឬជនដែលត្រូវបានគេប្ដឹងនោះឯង ដោយបង្ការយ៉ាងណាឱ្យបានល្អបំផុតតាមដែលអាចធ្វើបាននូវការកាត់ទោសដោយខុសឆ្គងចំពោះជនឥតកំហុស រហូតដល់មានការលើកឡើងថា «នីតិវិធីព្រហ្មទណ្ឌជានីតិនៃជនស្មោះត្រង់» ព្រោះ «គោលបំណងចុងក្រោយរបស់រឿងក្ដីព្រហ្មទណ្ឌ គឺដើម្បីឱ្យដឹងថា អ្នកណាមានពិរុទ្ធ អ្នកណាមិនមាន»[2]

៚ ទាញយកជា PDF ចុចនៅទីនេះ
៚ ស្វែងរកវាក្សស័ព្ទដទៃទៀត ចុច​នៅទីនេះ

 

[1] Jean Pradel, Procédure Pénale, Éditions Cujas, Paris, 13e édition, 2006/2007, p. 11: « Il y a plus d’inconvénient à faire périr un innocent qu’à sauver un coupable » (D. Jousse 1771).

[2] François Fourment, Procédure pénale, Paradigme, Orléans, 2011, p. 1