បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងតាមដានអស់រយៈពេល ៣ ខែរួចមក កម្មសិក្សាការីជំនាន់១៥ បានបញ្ចប់កិច្ចការងារស្រាវជ្រាវ និងបានការពារស្នាដៃរបស់ខ្លួនបានដោយជោគជ័យ កាលពីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសមាគមសាលាត្រាជូ (អគារ PPIU ជាន់ទី១១) ។
និស្សិតកម្មសិក្សាទាំងអស់ បានទទួលការបណ្ដុះបណ្ដាល និងណែនាំជាច្រើន ដូចជា របៀបតាក់តែងអត្ថបទ សំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ និងការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ ព្រមទាំងការងាររដ្ឋបាលផងដែរ។
សាលាត្រាជូ សូមជូនពរកម្មសិក្សាការីទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេស ក្នុងការបម្រើការងារវិស័យច្បាប់នៅកម្ពុជា។