ដំណើរទស្សនកិច្ចសិក្សា នៅស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ដំណើរទស្សនកិច្ចសិក្សា នៅស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

ដោយ យូ សុបិន្ដ, 22-10-2020, 10:13 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតអោយសមាគមសាលាត្រាជូ ដឹកនាំដោយលោក ឃឹម ឧត្ដម សមាជិកស្ថាបនិក រួមជាមួយសមាជិក សមាជិកា និងកម្មសិក្សាការី ចូលធ្វើទស្សនកិច្ចសិក្សា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្នុងសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដើម្បីសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធទៅនឹងមុខងារតួនាទី នីតិវិធីនៃការរៀបចំ  និងការអនុវត្ដ នៅស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលនៃអង្គនីតិប្បញ្ញត្ដិ នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមសាលាត្រាជូ មានសេចក្ដីសោមនស្សរីករាយ ក្នុងការសហការជាមួយស្ថាប័នព្រឹទ្ធសភា ដើម្បីចូលរួមលើកស្ទួយវិស័យច្បាប់នៅកម្ពុជា តាមរយៈការស្រាវជ្រាវ ការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយ អោយបានកាន់តែទូលំទូលាយទៅដល់សាធារណជនទូទៅ។

👉 តំណ FaceBook របស់ព្រឹទ្ធសភា សូមចុចនៅទៅនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ