បាឋកថាអនឡាញជាភាសាអង់គ្លេសលើប្រធានបទស្ដីពី៖ «ភាពជាវិជ្ជាជីវៈ ក្នុងការអនុវត្តច្បាប់»

បាឋកថាអនឡាញជាភាសាអង់គ្លេសលើប្រធានបទស្ដីពី៖ «ភាពជាវិជ្ជាជីវៈ ក្នុងការអនុវត្តច្បាប់»

ដោយ ប៉ូ គឹមសាន់, 30-03-2021, 10:36 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយ កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសសូមឧទ្ទេសនាម វាគ្មិនកិត្ដិយសលោកមេធាវី លី តៃសេង នាយកគ្រប់គ្រងទូទៅនៃការិយាល័យមេធាវី អេច ប៊ី អេស (HBS law) ក្នុងបាឋកថាអនឡាញជាភាសាអង់គ្លេសលើប្រធានបទស្ដីពី៖ «ភាពជាវិជ្ជាជីវៈ ក្នុងការអនុវត្តច្បាប់» ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាយ (Zoom) ចាប់ពីម៉ោង ១០: ០០នាទីព្រឹក ដល់ ម៉ោង ១១: ៣០នាទីថ្ងៃត្រង់។

____

សង្ខេបពីបាឋកថា៖

ក្នុងបាឋកថានេះនឹងពិភាក្សាអំពីច្បាប់, វិធានក្រមសីលធម៌ និងជំនាញបច្ចេកទេសរបស់មេធាវី ដែលអនុវត្តន៍ក្នុងប្រទេសកម្ពុជា។ ក្នុងនោះផងដែលក៏មានការពិភាក្សាពីជំនាញទន់ ដូចជាប្រសិទ្ធភាពក្នុងការទំនាក់ទំនង, ការស្វែងយល់ពីអតិថិជន និងក្រមសីលធម៌ការងារផ្សេងៗទៀត ដែលចាំបាច់សម្រាប់មេធាវី ក្នុងការផ្តល់សេវាកម្មប្រកបដោយស្តង់ដារ និងការធ្វើកិច្ចការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju