អបអរសាទរទិវាជាតិអំណានលើកទី៦ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩»

អបអរសាទរទិវាជាតិអំណានលើកទី៦ ក្រោមប្រធានបទ «អំណានក្នុងបរិបទកូវីដ-១៩»

ដោយ ប៉ូ គឹមសាន់, 31-03-2021, 01:46 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមចូលរួមចំណែកលើកស្ទួយវប្បធម៌នៃការអាន ដើម្បីបណ្តុះបណ្តាល អប់រំបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ផ្នែកច្បាប់ ព្រមទាំងជំនាញមានប្រយោជន៍ពាក់ព័ន្ធនានា អោយបានទូលំទូលាយ។

ដើម្បីជំរុញការលើកកម្ពស់ចំណេះដឹងច្បាប់ឱ្យបានទូលំទូលាយ សមាគមសាលាត្រាជូសូមផ្សព្វផ្សាយសមិទ្ធផលស្នាដៃបោះផ្សាយក្នុងដំណើរវឌ្ឍនភាព ៥ឆ្នាំចុងក្រោយដោយរួមមាន៖ សៀវភៅចំនួន ៦ក្បាល, អត្ថបទស្រាវជ្រាវចំនួន ៦៤អត្ថបទ, ជំនួយស្មារតីចំនួន ២៩ច្បាប់, វិចារណកថាចំនួន ១៩ច្បាប់, និងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍ចំនួន ១៨១លេខ ដែលស្នាដៃទាំងអស់នេះត្រូវបានសម្រឹតសម្រាំង ក្រោមកិច្ចខិតខំប្រឹងប្រែង និងវិភាគទានពីសំណាក់សមាជិក សមាជិកា របស់សមាគម។

✍️ ដើម្បីអានអត្ថបទស្រាវជ្រាវរបស់សមាគម សូមចុចតំណនេះ៖

http://salatraju.com/