សេចក្ដីជូនដំណឹង «កម្មវិធីការពារកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សារបស់កម្មសិក្សាការីជំនាន់ទី១៧»

សេចក្ដីជូនដំណឹង «កម្មវិធីការពារកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សារបស់កម្មសិក្សាការីជំនាន់ទី១៧»

ដោយ , 26-08-2021, 10:46 AM , ប្រភេទ : ព័ត៌មានថ្មី


សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបដល់កម្មសិក្សាការីជំនាន់ទី១៧ សាស្រ្ដាចារ្យណែនាំ និងគណៈកម្មការវាយតម្លៃទាំងអស់ មេត្ដាជ្រាបថា៖ សមាគមនឹងរៀបចំ កម្មវិធីការពារកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សារបស់កម្មសិក្សាការីជំនាន់ទី១៧ នៅថ្ងៃទី២៤ និងទី២៥ ខែមេសា ឆ្នាំ២០២១ នៅសមាគមសាលាត្រាជូ។ ក្នុងករណី ការរីករាលដាលជំងឺកូវីដ ១៩ មិនទាន់មានភាពប្រសើរឡើងវិញ សមាគមនឹងរៀបចំកម្មវិធីការពារកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សាការីជំនាន់ទី១៧ តាមប្រព័ន្ធអនឡាញ។

អាស្រ័យហេតុនេះ សូមកម្មសិក្សាការីជំនាន់ទី១៧ សាស្រ្ដាចារ្យណែនាំ និងគណៈកម្មការវាយតម្លៃទាំងអស់ មេត្ដាជ្រាបជាព័ត៌មាន។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ