អបអរសាទរខួប២ ឆ្នាំនៃការបង្កើតគម្រោងវាក្យស័ព្ទសាលាត្រាជូ

អបអរសាទរខួប២ ឆ្នាំនៃការបង្កើតគម្រោងវាក្យស័ព្ទសាលាត្រាជូ

ដោយ , 26-08-2021, 10:50 AM , ប្រភេទ : ព័ត៌មានថ្មី

អបអរសាទរខួប២ ឆ្នាំនៃការបង្កើតគម្រោងវាក្យស័ព្ទសាលាត្រាជូ 

បន្ទាប់ពីត្រូវបានដាក់ដំណើរការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៩ រួចមក គម្រោងវាក្យស័ព្ទច្បាប់អេឡិចត្រូនិក ត្រូវបានបន្តពង្រីក និងពង្រឹកវឌ្ឍនភាព ព្រមទាំងសក្តានុភាពរបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែង ដោយមានការចង្អុលបង្ហាញពីគណៈកម្មការប្រតិបត្តិរបស់សមាគម, ក្រុមការងារស្នូល សមាជិក សមាជិកានិស្សិតកម្មសិក្សាការីគ្រប់ជំនាន់ ព្រមទាំងក្រុមការងារស្ម័គ្រចិត្ត បានខិតខំប្រឹងប្រែងប្រមូលចងក្រង និងបញ្ចូលវាក្យស័ព្ទថ្មីៗបានចំនួន ១៧៤៨ ពាក្យ មានប្រភពមកពីបទដ្ឋានគតិយុត្ត និងច្បាប់នានាចំនួន ២៣៨។ 

បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់និស្សិត អ្នកស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់, គម្រោងនេះបាន និងកំពុងវិវត្តខ្លួនបន្តិចម្តងៗ ខិតមកដល់ជំហានទី២ ដែលក្រុមការងារស្នូល បាន និងកំពុងបញ្ចូលបន្ថែមមុខងារថ្មីៗ មានដូចជាការស្វែងរកមាត្រាច្បាប់ និងបទដ្ឋានគតិយុត្ត សំខាន់ៗបានយ៉ាងងាយ និងឆាប់រហ័ស។ ក្នុងន័យនេះ ក្រុមការងារ បាន និងកំពុងតម្លើងជាកម្មវិធីលើទូរស័ព្ទដៃថ្មីឈ្មោះថា «ត្រាជូ ឡ / Traju Law» ដើម្បីបង្កើនភាពងាយស្រួល ក៏ដូចជាសម្របខ្លួនទៅតាមភាពរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ។ 
ក្រុមការងារ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា៖ គម្រោងថ្មីនេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យច្បាប់ ក៏ដូចជាលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់តាមបែបវិទ្យាសាស្ត្រប្រកបដោយភាពសំបូរបែប និងសមស្របតាមបដិវត្តឧស្សាហកម្ម ៤.០។

ឆ្លៀតនៅក្នុងឱកាសនេះ សមាគមសាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមការងារស្នូល សមាជិក សមាជិកានិស្សិតកម្មសិក្សាការីគ្រប់ជំនាន់ ព្រមទាំងក្រុមការងារស្ម័គ្រចិត្ត ដែលបានលះបង់ កម្លាំងកាយចិត្តដើម្បីចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោងទាំងមូល។ សមាគមសាលាត្រាជូក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ជូនចំពោះនិស្សិត អ្នកស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលតែងតែគាំទ្រគម្រោងនានារបស់សមាគម។
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ