បាឋកថាអនឡាញជាសេ៊រីស្ដីពី «វិជ្ជាជីវៈតុលាការ៖ ព្រះរាជអាជ្ញា»

បាឋកថាអនឡាញជាសេ៊រីស្ដីពី «វិជ្ជាជីវៈតុលាការ៖ ព្រះរាជអាជ្ញា»

ដោយ , 31-08-2021, 11:00 AM , ប្រភេទ : បាឋកថាសាធារណៈ

សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយ កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តអន្តរជាតិនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានកិត្តិយសនាំមកជូននូវ បាឋកថាអនឡាញជាភាសាខ្មែរលើប្រធានបទនានាពាក់ព័ន្ធនឹង វិជ្ជាជីវៈតុលាការនៅប្រទេសកម្ពុជា។ បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់និស្សិត និងអ្នកចូលរួមយ៉ាងច្រើនលើ ប្រធានបទមុនៗ,  គណៈរៀបចំកម្មវិធី សូមអនុញ្ញាតពាំនាំជូន និស្សិត និងសាធារណជន អោយមកស្វែងយល់ពីប្រធានបទថ្មីមួយទៀត ស្ដីពី «វិជ្ជាជីវៈព្រះរាជអាជ្ញា»  ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២១  តាមរយៈប្រព័ន្ធអនឡាយ (Zoom) ចាប់ពីម៉ោង ០៩ និង ៣០នាទីព្រឹក។ 

បាឋកថានេះ ត្រូវបានអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស គឺលោក ហាក់ សៀកលីម សមាជិកស្ថាបនិកសមាគមសាលាត្រាជូ និងជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
____

សង្ខេបពីបាឋកថា៖

បាឋកថានេះ នឹងពិភាក្សាអំពីទិដ្ខភាពច្បាប់ និងអនុវត្ត ពាក់ព័ន្ធនឹងវិជ្ជាជីវៈ ព្រះរាជអាជ្ញាក្នុងក្របខណ្ឌនៃប្រទេសកម្ពុជា ដោយវាគ្មិនកិត្តិយស នឹងបកស្រាយនូវសំណួរខាងក្រោមនេះ៖ 
1.  តើអ្វីទៅជាវិជ្ជាជីវៈព្រះរាជអាជ្ញា? (ប្រវត្តិនៃការកកើត និយមន័យ និងបទដ្ឋានគតិយុត្តគ្រប់គ្រងវិជ្ជាជីវៈ)
2.  តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ទើបអាចចូលប្រកបវិជ្ជាជីវៈព្រះរាជអាជ្ញា? (លក្ខខណ្ឌទូទៅ និងដោយឡែក)
3.  តើអ្នកគួរត្រៀមខ្លួនបែបណា ដើម្បីប្រឡងចូលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ (សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា)? (គន្លឹះក្នុងការត្រៀមខ្លួន និងបទពិសោធន៍ផ្ទាល់ខ្លួន)
4.  តើព្រះរាជអាជ្ញាមានតួនាទី និងភារកិច្ចដូចម្ដេចខ្លះ? (តាមទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង)
5.  តើការអនុវត្តវិជ្ជាជីវៈព្រះរាជអាជ្ញា ជួបប្រទះនឹងបញ្ហាប្រឈមអ្វីខ្លះ?

✍️ ចះឈ្មោះឥឡូវនេះ សូមចុចនៅទីនេះ