បាឋកថាអនឡាញស្ដីពី «វិជ្ជាជីវៈតុលាការ៖ ប្រមាណបុរស (ចៅក្រម)»

បាឋកថាអនឡាញស្ដីពី «វិជ្ជាជីវៈតុលាការ៖ ប្រមាណបុរស (ចៅក្រម)»

ដោយ , 01-09-2021, 02:22 PM , ប្រភេទ : បាឋកថាសាធារណៈ

សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយកម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ដអន្ដរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង NUM International Bachelor of Laws Program - ILLB មានកិត្ដិយសសូមជម្រាបជូនដល់និស្សិត ព្រមទាំងសាធារណជនទាំងអស់ថា៖ កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មការរៀបចំកម្មវិធី បានធ្វើការរៀបចំបាឋកអនឡាញជាភាសាខ្មែរក្រោមប្រធានបទស្ដីពី«វិជ្ជាជីវៈតុលា ព្រះរាជអាជ្ញា» ម្ដងរួចមកហើយ។

ដើម្បីបន្ដនូវបាឋកថាអនឡាញលើប្រធានបទ«វិជ្ជាជីវៈតុលាការ», គណៈកម្មការរៀបចំកម្មវិធី សូមអនុញ្ញាតពាំនាំមកជូននូវបាឋកថាអនឡាញជាភាសាខ្មែរថ្មីមួយទៀតលើប្រធានបទ« វិជ្ជាជីវៈតុលាការ៖ ប្រមាណបុរស (ចៅក្រម)» ដោយឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដនៃសមាគមសាលាត្រាជូ, អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌ នៃក្រសួងយុត្ដិធម៌ និងជាអតីតប្រធានតុលាការព្រហ្មទណ្ឌប្រទេសបារាំង 

បាឋកថាអនឡាញនេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង ០៩ និង៣០ នាទីព្រឹក តាមរយៈប្រព័ន្ធអនឡាញ (Zoom) ។


👉 ចុះឈ្មោះចូលរួមបាឋកថាអនឡាញខាងលើ សូមចុចនៅទីនេះ