សមាគមសាលាត្រាជូ ក្រោមកិច្ចសហការជាមួយ កម្មវិធីថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តអន្តរជាតិ NUM International Bachelor of Laws Program - ILLB មានកិត្តិយសសូមនាំមកជូននូវ បាឋកថាសាធារណៈអនឡាញជាស៊េរីស្ដីពីកម្មសិទ្ធិបញ្ញា (វគ្គទី១) ក្រោមប្រធានបទ ស្ដីពី«កម្មសិទ្ធិបញ្ញា ៖ សេចក្ដីផ្ដើម និងគោលការណ៍ច្បាប់ទូទៅ» នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាយ (កម្មវិធីZoom) ចាប់ពីម៉ោង ១០និង ០០ នាទីព្រឹក។
វាគ្មិនកិត្ដិយសដែលអញ្ជើញចូលរួម មានចំនួន២ រូប ដែលរួមមាន៖
ទី១)លោកស្រីបណ្ឌិត ងន រតនា បណ្ឌិតនីតិកម្មសិទ្ធិបញ្ញា នៃ សាកលវិទ្យាល័យ Lyon 3 (បារាំង), ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ការិយាល័យ មេធាវីប៊ុន និងសហការី, គ្រូបង្រៀនច្បាប់ និងអ្នកស្រាវជ្រាវជាន់ខ្ពស់សមាគមសាលាត្រាជូ។
និងទី២) លោក ទេព វិភូ បេក្ខបណ្ឌិតជំនាញទំនាក់ទំនងអន្តរជាតិ, អនុបណ្ឌិតនីតិកម្មសិទ្ធិបញ្ញា និងនីតិធុរកិច្ចអន្តរជាតិ, អនុប្រធាន នាយកដ្ឋានក្រសួងមហាផ្ទៃ, គ្រូបង្រៀនច្បាប់ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ សមាគមសាលាត្រាជូ។
បាឋកថានេះ ទទួលបានការគាំទ្រ ពីសមាគមអ្នកនិពន្ធខ្មែរ និងការិយាល័យមេធាវី ប៊ុន និង សហការី ។
✍️ ចះឈ្មោះឥឡូវនេះ សូមចុចនៅទីនេះ