អបអរសាទរដល់កម្មសិក្សាការីជំនាន់ទី១៨

អបអរសាទរដល់កម្មសិក្សាការីជំនាន់ទី១៨

ដោយ , 01-09-2021, 02:54 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានកិត្តិយសសូមបង្ហាញសមាសភាពកម្មសិក្សាការីថ្មីជំនាន់ទី១៨ ទាំង២០ រូប និងសូមចូលរួមអបអរសាទរជូនចំពោះ កម្មសិក្សាការីទាំងអស់ ដែលបាន និងកំពុងទទួលការបណ្តុះបណ្តាលដោយយកចិត្តទុកដាក់ ពីសំណាក់គ្រូបង្គោលបណ្តុះបណ្តាល អ្នកស្រាវជ្រាវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងវាគ្មិនកិត្តិយស ដែលមានជំនាញអញ្ជើញមកពីស្ថាប័នដែលជាដៃគូរសហការនានា។ 
__________________
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។