វគ្គបណ្តុះបណ្តាលឯកទេសស្តីពី «សញ្ញាណទូទៅនៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត»

វគ្គបណ្តុះបណ្តាលឯកទេសស្តីពី «សញ្ញាណទូទៅនៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត»

ដោយ , 01-09-2021, 03:02 PM , ប្រភេទ : បទបង្ហាញថ្មី

សមាគមសាលាត្រាជូ បានរៀបចំវគ្គបណ្តុះបណ្តាលឯកទេសស្តីពី «សញ្ញាណទូទៅនៃក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត» កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញកម្មវិធី (Zoom) ដោយមេធាវី តែ មុយគីម អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ ជូនដល់កម្មសិក្សាការីជំនាន់ទី១៨ របស់សមាគមសាលាត្រាជូក្នុងក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាលកម្មសិក្សាការីរបស់សមាគមសាលាត្រាជូ។
-----------------
កម្មវិធីកម្មសិក្សានេះ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។