នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលឯកទេសនៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំអោយមានបទបង្ហាញស្តីពី «គោលនយោបាយជំរុញពាណិជ្ជកម្មកម្ពុជា» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញកម្មវិធី (Zoom) ជូនចំពោះកម្មសិក្សាការីជំនាន់ទី១៨ របស់សមាគមសាលាត្រាជូ។ វាគ្មិនកិត្តិយស គឺ កញ្ញា អុឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវដំបូងនៃសមាគមសាលាត្រាជូ និងជាមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។