នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលឯកទេសនៃកម្មវិធីកម្មសិក្សា, សមាគមសាលាត្រាជូ បានរៀបចំឱ្យមានបទបង្ហាញស្តីពី «មជ្ឈត្តការផ្នែកពាណិជ្ជកម្ម៖ សេចក្តីសង្ខេបនៃដំណើរការមជ្ឈត្តការ» កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញកម្មវិធី (Zoom) ជូនចំពោះកម្មសិក្សាការីជំនាន់ទី១៨ របស់សមាគមសាលាត្រាជូ។ វាគ្មិនកិត្តិយស កញ្ញាមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន សមាជិកាគណៈកម្មការប្រតិបត្តិ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់សមាគមសាលាត្រាជូ។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។