នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាលឯកទេសនៃកម្មវិធីកម្មសិក្សា សមាគមសាលាត្រាជូ បានរៀបចំឱ្យមានបទបង្ហាញស្តីពី «ច្បាប់សំណង់ថ្មី និងកិច្ចសន្យាទិញលក់អចលនវត្ថុ» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញកម្មវិធី (Zoom) ជូនចំពោះកម្មសិក្សាការីជំនាន់ទី១៨ របស់សមាគមសាលាត្រាជូ។ ដោយវាគ្មិនកិត្តិយស លោក ជា អៀកងួន សមាជិកគណៈកម្មការប្រតិបត្តិ និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសមាគមសាលាត្រាជូ។
-----------------
កម្មវិធីកម្មសិក្សាសាលាត្រាជូ មានគោលបំណងលើកកម្ពស់សមត្ថភាព និងផ្តល់ឱកាសបន្ថែមទៀតដល់និស្សិតច្បាប់នៅកម្ពុជាឱ្យទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និងចំណេះជំនាញខាងផ្នែកអនុវត្តដោយផ្ទាល់តាមរយៈការបណ្តុះបណ្តាលពហុមុខវិជ្ជារួមបញ្ជូលទាំងជំនាញទន់ និងរឹង។