របាយការណ៍សមិទ្ធផលការងារសង្ខេបប្រចាំឆ្នាំ២០២១

របាយការណ៍សមិទ្ធផលការងារសង្ខេបប្រចាំឆ្នាំ២០២១

ដោយ Sala Traju Admin, 03-03-2022, 11:57 AM , ប្រភេទ : ព័ត៌មានថ្មី

 

នៅក្នុងឆ្នាំ២០២១នេះ បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក្តី ក៏សមាគមសាលាត្រាជូ នៅតែបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ច ពីការកែប្រែបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាពថ្មីៗ តាមរយៈការបង្កើតឱ្យមានគម្រោងថ្មីៗ ក៏ដូចជាបន្ដវឌ្ឍនភាពរបស់គម្រោងនានាដែលមានស្រាប់ផងដែរ។

ក្នុងន័យខាងលើនេះ សមាគមសាលាត្រាជូ មានកិត្ដិយសសូមនាំមកជូននូវការផ្សព្វផ្សាយរបាយការណ៍សមិទ្ធផលការងារសង្ខេបប្រចាំឆ្នាំ២០២១ ដែលសម្រេចបាននាពេលកន្លងមក។ ការសម្រេចបាននូវសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់សមាជិក សមាជិកានៃសមាគមសាលាត្រាជូ ដែលបានចូលរួមជាផ្នែកមួយយ៉ាងសកម្ម ក្នុងការជំរុញ និងលើកកម្ពស់ការស្រាវជ្រាវ បណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់នៅកម្ពុជាយើងឱ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត។

សមាគមសាលាត្រាជូ សង្ឃឹម និងជឿជាក់ថាសមាជិក សមាជិកា ទាំងអស់ នៅតែបន្ដការចូលរួម ដើម្បីជំរុញ និងលើកកម្ពស់ការបណ្ដុះបណ្ដាល ការកសាងសមត្ថភាព ការផលិតស្នាដៃស្រាវជ្រាវថ្មីៗជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ សមាគមសាលាត្រាជូ សូមអំពាវនាវដល់សាធារណជន មិត្តនិស្សិត និងប្រិយមិត្ដទាំងអស់ មេត្តាបន្ដគាំទ្រស្នាដៃនានាទាំងអស់របស់សមាគម ទាំងគម្រោងដែលមានស្រាប់ និងគម្រោងទើបបង្កើតថ្មីៗ។

 

👉 របាយការណ៍សមិទ្ធផលការងារសង្ខេបប្រចាំឆ្នាំ២០២១របស់សមាគមសាលាត្រាជូ តំណ៖ https://drive.google.com/.../1-bGwyMnhacAoxHqoamNg8w.../view

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju