អនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្ដិការបារាំងផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យ​RULE

អនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្ដិការបារាំងផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យ​RULE

ដោយ Sala Traju Admin, 03-03-2022, 12:05 PM , ប្រភេទ :

 

កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ, សមាគមសាលាត្រាជូ ដែលដឹកនាំដោយឯកឧត្ដម ទី ហ្សានិត ព្រមទាំងសហការី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្ដិការបារាំងផ្នែកនីតិសាស្រ្ដនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច តំណាងដោយ លោកសាស្ត្រាចារ្យ Paul MORNET ប្រធានកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ព្រមទាំងមានការអញ្ចើញចូលរួមពី លោកសាស្ត្រាចារ្យ Laurent MESMANN ប្រធានគម្រោងនៃសហប្រតិបត្តិការបារាំង ផ្នែកនីតិសាស្រ្ត និងជាទីប្រឹក្សាពិសេសរបស់ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង នៅសាលប្រជុំ អគារបណ្ណាល័យថ្មី (ជាន់ទី១) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ក្នុងគោលបំណង បន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងស្ថាប័នទាំងពីរ សំដៅលើកកម្ពស់ការបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យច្បាប់ តាមរយៈការជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងសមាជិក សមាជិកាសមាគម, សាស្ត្រាចារ្យបរទេស ព្រមទាំងអ្នកជំនាញអន្តរជាតិ នៃកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

ក្នុងជំនួបខាងលើនេះ ឯកឧត្ដម ទី ហ្សានិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងមជ្ឈមណ្ឌលសហប្រតិបត្ដិការបារាំងផ្នែកនីតិសាស្រ្ដ ដែលតែងតែផ្ដល់កិច្ចសហការល្អនាពេលកន្លងមកដល់សមាគមសាលាត្រាជូ រហូតឈានមកដល់ការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ។

RULE is pleased to announce that on the morning of March 1st, it signed a MoU with Sala Traju Association, which mission is to facilitate legal education for Cambodians. The MoU will enable RULE and Sala Traju to coordinate their research activities in the field of legal studies, especially the joint organization of public lectures, a yearly conference and joint research/publications involving legal scholars from both organizations. This new partnership reinforces the robust galaxy of cooperation partners RULE has the privilege to work with, so as to increase the quality of its programs and its contribution to the advancement of the Cambodian society. Link 

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju