លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣ ដែលទើបដាក់សម្ពោធថ្មី ចំនួន ៥ក្បាល ជូនដល់ បណ្ណាល័យជាតិ (National Library) ដើម្បីតម្កល់ និងទុកសម្រាប់ប្រើប្រាស់ដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា ៚ សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅទាំងអស់ អាចអញ្ជើញទៅស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣ និងស្នាដៃនានាទៀតបាននៅបណ្ណាល័យនៅតាមសាកលវិទ្យាល័យ បណ្ណសារដ្ឋានជាតិ និងបណ្ណាគារ ផ្សេងៗនៅរាជធានីភ្នំពេញ។
#TrajuBulletin3
#bookpublishing
#salatraju
#រក្សាស្នាដៃចាស់បង្កើនស្នាដៃថ្មី
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju