សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបជូននិស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ ប្រិយមិត្ដ និងសាធារណជនទាំងអស់ថា៖ សមាគមសាលាត្រាជូ នឹងដាក់ដំណើរការអោយមានការចូលជាសមាជិក និងប្រើប្រាស់ប័ណ្ណសមាជិកភាពសាលាត្រាជូ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការដាក់ដំណើរការនេះ គឺដើម្បីបើកឱកាសកាន់តែទូលាយមួយកម្រិតទៀតជូនដល់និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ ប្រិយមិត្ដ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ក្លាយជាសមាជិករបស់សមាគម ព្រមជាមួយនឹងការទទួលបានឱកាស និងអត្ថប្រយោជន៍ជាច្រើនទៀតដែលសមាគមនឹងផ្ដល់ជូន។
សូមបញ្ជាក់ថា៖ ការដាក់ដំណើរការឱ្យប្រើប្រាស់ប័ណ្ណសមាជិកភាពសាលាត្រាជូ ក្នុងគោលបំណង
១/ ពង្រឹង និង ពង្រីកបណ្តាញផ្សារភ្ជាប់ទំនាក់ទំនងវិជ្ជាជីវៈមួយ ដើម្បីបម្រើដល់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រកបវិជ្ជាជីវៈច្បាប់ និងផ្នែកពាក់ព័ន្ធ #CareerNetworking
២/ ជំរុញការបង្កើនឱកាស និងកាលានុវត្តភាពការងារ #CareerGrowth
៣/ ផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះ ជំនាញរវាងសមាជិក សមាជិកា ក្នុងបេសកកម្មសមាគម « លើកកម្ពស់ ការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់»
និង៤/ ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ដែលសមាគម នឹងផ្តល់ជូន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងដៃគូសហការនានា
សូមបញ្ជាក់បន្ថែមថា៖ ចាប់ពីការជូនដំណឹងនេះតទៅ ការចូលជាសមាជិកសមាជិកាថ្មីទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗជាមួយបណ្ដាដៃគូសហការនានាខាងលើរបស់សមាគម និងព្រឹត្ដិបត្រច្បាប់សាលាត្រាជូ ព្រមទាំងស្នាដៃផ្សេងទៀតរបស់សមាជិក សមាជិកាសមាគម។ បន្ថែមពីលើនេះ សមាគមសាលាត្រាជូ នឹងផ្ដល់ជូនកម្រងឯកសារបទបង្ហាញសិក្ខាសាលារួមគ្នាជាស៊េរីចំនួន៥វគ្គលើមូលបទ «សិទ្ធិជនជាប់ចោទនៅក្នុងដំណាក់កាលនានានៃនីតិវិធីព្រហ្មទណ្ឌកម្ពុជា» ដោយឥតគិតថ្លៃ ចំនួន ១០នាក់ដំបូង ផងដែរ សម្រាប់សមាជិកសមាជិកាថ្មី ដែលបានបំពេញបែបបទស្នើសុំចូលសមាជិកភាពថ្មី។
៚សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៣៦០ ៧៥៧/០៩៦ ៨១២ ៤៧២៣ /០៧៨ ៥៤១ ៨៨៥/០៩៧ ៣០៨ ០៤៧២
👉 តំណលីង ពាក្យស្នើសុំចូលជាសមាជិកសមាគមសាលាត្រាជូ ៖ ចុចនៅទីនេះ
👉 តំណ Facebook: ចុចនៅទីនេះ
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju