កម្រងសំណួរ ចម្លើយ (FAQ) អំពីការចូលជាសមាជិកភាពសមាគមសាលាត្រាជូ
ដោយ Sala Traju Admin, 12-07-2023, 03:31 PM
, ប្រភេទ : ព័ត៌មានថ្មី
១. តើការចូលជាសមាជិកមានអត្តប្រយោជន៍អ្វីខ្លះ?
- ពង្រឹង និង ពង្រីកបណ្តាញផ្សារភ្ជាប់ទំនាក់ទំនងវិជ្ជាជីវៈមួយ ដើម្បីបម្រើដល់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រកបវិជ្ជាជីវៈច្បាប់ និងផ្នែកពាក់ព័ន្ធ #CareerNetworking
- ជំរុញការបង្កើនឱកាស និងកាលានុវត្តភាពការងារ #CareerGrowth
- ផ្លាស់ប្តូរបទពិសោធ និងចែករំលែកចំណេះ ជំនាញរវាងសមាជិក សមាជិកា ក្នុងបេសកកម្មសមាគម « លើកកម្ពស់ ការស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់»
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ដែលសមាគម នឹងផ្តល់ជូន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនឯកជន និងដៃគូសហការនានា
២. តើការចូលជាសមាជិកមានប៉ុន្មានប្រភេទ?
ការចូលជាសមាជិកមានពីរប្រភេទគឺសមាជិកគាំទ្រ និងសមាជិកសកម្ម។
- សមាជិកគាំទ្រ ត្រូវបានកំណត់ជាពីរគឺសមាជិកគាំទ្រជានិសិ្សត និងសមាជិកគាំទ្រជាវិជ្ជាជីវៈករ
- សមាជិកគាំទ្រជានិសិ្សត ជាសមាជិក ដែលកំពុងបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។
- សមាជិកគាំទ្រជាវិជ្ជាជីវៈករ ជាសមាជិក ដែលកំពុងប្រកបរបរវិជ្ជាជីវៈច្បាប់ ឬផ្នែកពាក់ព័ន្ធ, វិជ្ជាជីវៈសេរី, មន្ត្រីរាជការសាធារណៈ បុគ្គលិកឯកជន, បុគ្គលិក NGO និងបុគ្គលឯទៀតដែលកំពុងប្រកបរបរវិជ្ជាជីវៈផ្សេងទៀត ទាំងផ្នែករដ្ឋ ឯកជន អង្គការ សង្គមស៊ីវិល។
- សមាជិកសកម្ម
៣. តើប្រភេទនៃសមាជិកនីមួយៗ ខុសគ្នាដូចម្តេច?
- សមាជិកគាំទ្រ និងសមាជិកសកម្ម គឺមិនមានអ្វីខុសគ្នាច្រើននេះទេ ខុសត្រង់សមាជិកសកម្មត្រូវបានបើកសិទ្ធិឱ្យមានការចូលរួមបោះឆ្នោត។
- សមាជិកសកម្ម របស់សមាគមសាលាត្រាជូ មាន សិទ្ធិ តួនាទី ភារកិច្ច ដូចខាងក្រោម ៖
- ចូលរួមអនុវត្តគម្រោង បេសកកម្ម ទិសដៅ និងសកម្មភាពការងារនានារបស់សមាគម
- អាចទទួលបានឱកាស និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមការកំណត់របស់សមាគម
- ចូលរួមពិភាក្សា ផ្តល់នូវបទពិសោធ និងលើកជាសំណូមពរនានា ដល់សមាគម
- មានសិទ្ធិក្នុងការបោះឆ្នោតសម្រេចផ្សេងៗ ស្របតាមការកំណត់របស់គណៈកម្មការប្រតិបត្តិសមាគម
- អនុវត្ដសកម្មភាពផ្សេងៗ តាមការកំណត់ដោយគណៈកម្មការប្រតិបត្ដិ
- សមាជិកគាំទ្រ របស់សមាគមសាលាត្រាជូ មាន សិទ្ធិ តួនាទី ភារកិច្ច ដូចខាងក្រោម ៖
- អាចទទួលបានឱកាស និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមការកំណត់របស់សមាគម
- អាចចូលរួមពិភាក្សា ផ្តល់នូវបទពិសោធ និងលើកជាសំណូមពរនានាតាមការកំណត់របស់សមាគម
- អាចចូលរួមអនុវត្ដសកម្មភាពផ្សេងៗ តាមការកំណត់ដោយគណៈកម្មការប្រតិបត្ដិ
៤. តើតម្លៃនៃការចូលជាសមាជិកនីមួយៗ ខុសគ្នាដូចម្តេច?
- តម្លៃនៃការចូលជាសមាជិកនីមួយៗគឺមានលក្ខណៈខុសគ្នា សមាជិកគាំទ្រជានិស្សិត ១៥$, សមាជិកគាំទ្រជាវិជ្ជាជីវៈករ ៣០$ និងសមាជិកសកម្ម ៥០$។ រាល់ការចូលជាសមាជិកទាំងអស់ត្រូវបង់ ៥$ ក្នុងការធ្វើប័ណ្ណសមាជិកភាព។
៥. តើការធ្វើប័ណ្ណសមាជិកភាពមានរយៈពេលប៉ុន្មានថ្ងៃ?
- ការធ្វើប័ណ្ណសមាជិកភាពគឺមានរយៈពេល ១សប្តាហ៍។
៦. តើត្រូវទៅយកប័ណ្ណសមាជិកភាពនៅទីណា?
- ការមកទទួលប័ណ្ណសមាជិកភាពគឺនៅទីស្នាក់ការសមាគមសាលាត្រាជូផ្ទាល់ តាមរយៈការណាត់ជួបនៅរៀងរាល់ម៉ោងធ្វើការ តាមរយៈលេខទូរស័ព្ទ ០៩៦ ៨១២ ៤៧ ២៣ ។ ទីស្នាក់ការសមាគមសាលាត្រាជូ មានទីតាំងស្ថិតនៅ ជាន់ទី១១ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
៧. តើប័ណ្ណសមាជិកភាពមានសុពលភាពរយៈពេលប៉ុន្មានឆ្នាំ?
- ប័ណ្ណសមាជិកភាពមានសុពលភាពរយៈពេល ១ ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលទទួលបានប័ណ្ណ និងត្រូវធ្វើប័ណ្ណសមាជិកថ្មីនៅពេលផុតកំណត់រយៈពេល។
៨. តើការបើកចូលជាសមាជិកភាពក្នុងគោលបំណងអ្វី?
- គឺដើម្បីបើកឱកាសកាន់តែទូលាយមួយកម្រិតទៀតជូនដល់និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ
ប្រិយមិត្ដ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ក្លាយជាសមាជិករបស់សមាគម ព្រមជាមួយនឹងការទទួលបានឱកាស និងអត្ថប្រយោជន៍ជាច្រើនទៀតដែលសមាគមនឹងផ្ដល់ជូន។
៩. តើត្រូវធ្វើដូចម្តេចដើម្បីចូលជាសមាជិកភាព?
- ដើម្បីអាចចូលជាសមាជិកបាន សាធារណជនអាចចូលទៅកាន់គហទំព័រផ្លូវការរបស់សមាគមទាំងពីរ (Facebook និង Telegram) ដើម្បីទទួលបានព័ត៌មាន និងទាញយកពាក្យសុំចូលជាសមាជិក ឬចុះឈ្មោះតាមតំណលីង Google Forms ដែលបានដាក់ជូន។ សាធារណជន ក៏អាចទាក់ទងទៅលេខទូរស័ព្ទដែលមាននៅក្នុងតំណលីង Google Forms។
ចូលបំពេញនៅទីនេះ
១០. តើការបងវិភាគទានតាមរបៀបណា?
- ក្នុងការបង់វិភាគទាន អាចបង់តាមរយៈគណនីធនាគារ (ABA) របស់សមាគមដែលមានឈ្មោះ
YOU SOBEN តាមរយៈ (QR SCAN និង មានលេខ 006279524) និងតាមរយៈថវិកាខាងក្រៅ (Cash)។
១១. តើការចូលជាសមាជិក តម្រូវត្រូវមានឯកសារអ្វីខ្លះ?
- តម្រូវឱ្យបំពេញពាក្យតាមរយៈ (Google Forms និងតាម PDF) ចូលបំពេញនៅទីនេះ ភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណចំនួនថតចម្លង ១ច្បាប់ ។ សម្រាប់សមាជិកគាំទ្រជានិស្សិត ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណនិសិ្សត ឬលិខិតបញ្ជាក់ការសិក្សាដែលមានសុពលភាព។
១២. តើពេលចូលជាសមាជិកហើយ អាចប្តូរចូលជាសមាជិកផ្សេងបានដែរឬទេ?
- អាចប្តូរទៅជាសមាជិកផ្សេងបាន នៅពេលផុតកាលកំណត់សុពលភាពរយៈពេល ១ឆ្នាំ នៃប័ណ្ណ
សមាជិកភាព។