នៅក្នុងឪកាសទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញ២៤កញ្ញា សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សចំពោះវត្តមានរបស់ លោក ថង វង្សសុវិទ្យា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាបេក្ខជនបណ្ឌិតនីតិសាធារណៈឯកទេសនីតិរដ្ឋបាលនៃសាកលវិទ្យាល័យAix-Marseilleនៃប្រទេសបារាំង ដែលបានអញ្ជើញមកធ្វើបទបង្ហាញស្តីពី «វដ្ដនៃរដ្ឋធម្មនុញ្ញ៖ សិក្សាទិដ្ឋភាពនីតិរដ្ឋធម្មនុញ្ញកម្ពុជា និងបារាំង» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នៅទីស្នាក់ការសាលាត្រាជូ។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងការចែករំលែកចំនេះដឹង ក៏ដូចជាបទពិសោធន៍យ៉ាងល្អៗដល់អ្នកចូលរួមទាំងអស់។
ទាញយកបទបង្ហាញជា PDF