ព័ត៌មានថ្មី៖ វត្តមាននៃសាស្ត្រាចារ្យបណ្ឌិត ព្រុំ រិទ្ធី ក្នុងឋានៈជាក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ‬

ព័ត៌មានថ្មី៖ វត្តមាននៃសាស្ត្រាចារ្យបណ្ឌិត ព្រុំ រិទ្ធី ក្នុងឋានៈជាក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសមាគមសាលាត្រាជូ‬

ដោយ Sala Traju Admin, 01-11-2016, 09:06 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ព្រុំ រិទ្ធី សាស្ត្រចារ្យច្បាប់ និងសមាជិកនៃដេប៉ាតឺម៉ង់នីតិឯកជននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(ស.ភ.ន.វ.ស) ដែលបានផ្ដល់កិត្តិយសដល់សមាគមសាលាត្រាជូក្នុងការអញ្ជើញមកធ្វើជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់សមាគមយើងខ្ញុំ។

សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រមានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការផ្តល់យោបល់នានាក្នុងគោលដៅជំរុញការងារស្រាវជ្រាវរបស់សាលាត្រាជូឲ្យមានការរីកចម្រើនជាភិយ្យោភាព។ នៅក្នុងន័យនេះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រផ្តល់ជាអនុសាសន៍ដើម្បីតម្រង់ទិសលើគោលនយោបាយ និងកម្មវិធីស្រាវជ្រាវនានារបស់ត្រាជូ ព្រមទាំងត្រួតពិនិត្យលក្ខណៈវិទ្យាសាស្ត្រ និងធានាសង្គតិភាពនៃស្នាដៃស្រាវជ្រាវ។ 

ទាក់ទងនឹងប្រវត្តិរូបសង្ខេបរបស់លោកសាស្ត្រាចារ្យបណ្ឌិត ព្រុំ រិទ្ធី  សូមចុចនៅទីនេះ