សមាគមសាលាត្រាជូ មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ កញ្ញា នៅ សុជាតា សាការីនៃមន្ទីសារការីវាណិជ្ជ និងសហភាតា និងមន្រ្តីផ្នែកច្បាប់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានផ្ដល់កិត្តិយសដល់សមាគមសាលាត្រាជូក្នុងការអញ្ជើញមកធ្វើជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្ររបស់សមាគមយើងខ្ញុំ។
សូមបញ្ជាក់ថា៖ ក្រុមប្រឹក្សាវិទ្យាសាស្ត្រមានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការផ្តល់យោបល់នានាក្នុងគោលដៅជំរុញការងារស្រាវជ្រាវរបស់សាលាត្រាជូឲ្យមានការរីកចម្រើនជាភិយ្យោភាព។ នៅក្នុងន័យនេះ ក្រុមប្រឹក្សាវិទ្យាសាស្ត្រផ្តល់ជាអនុសាសន៍ដើម្បីតម្រង់ទិសលើគោលនយោបាយ និងកម្មវិធីស្រាវជ្រាវនានារបស់ត្រាជូ ព្រមទាំងត្រួតពិនិត្យលក្ខណៈវិទ្យាសាស្ត្រ និងធានាសង្គតិភាពនៃស្នាដៃស្រាវជ្រាវ។
ទាក់ទងនឹងប្រវត្តិរូបសង្ខេបរបស់កញ្ញាសារការី នៅ សុជាតា សូមចុចនៅទីនេះ។